Телеграм

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)

@sercambodia Финансы и инвестиции
РКН: проверяем Не иноагент
Securities and Exchange Regulator of Cambodia

Статистика обновлена 15.11.2026 в 09:35 · 1 просмотр страницы · Хотите больше просмотров?

Подписчики15 873 +0 за 1 день
Охват поста1 103 7% от подписчиков
ERR за месяц6,95%
ERR за 24 часа3,73%

Динамика за 30 дней

Рекламные публикации

Рекламных публикаций не найденоЗа последнее время мы не нашли на площадке ни одного рекламного поста.

Последние публикации

Все посты канала →
Открыть пост ↗
ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងជាប្រធានក្រុមការងារវាយតម្លៃសមាជិក និងអ្នកចូលរួមរបស់ផ្សារមូលបត្រកម្ពុជា (ផមក) បានបន្តដឹកនាំប្រជុំលើការវាយតម្លៃសមាជិក និងអ្នកចូលរួមរបស់ ផមក សម្រាប់ផ្តល់ពានរង្វាន់ក្នុងកម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ២០២៦ “My First Stock 2026”។

នាព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា គ.ស.២០២៦ ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក. និងជាប្រធានក្រុមការងារវាយតម្លៃសមាជិក និងអ្នកចូលរួមរបស់ ផមក បានបន្តដឹកនាំក្រុមការងារដែលមានសមាសភាពពី ន.ម.ក. និង ផមក ដើម្បីពិនិត្យ និងសម្រេចលើលក្ខខណ្ឌវាយតម្លៃ និងការដាក់ពិន្ទុនៃពានរង្វាន់ដល់សមាជិក និងអ្នកចូលរួមរបស់ ផមក ព្រមទាំងតួអង្គពាក់ព័ន្ធ សម្រាប់ផ្តល់ជាពានរង្វាន់នៅក្នុងកម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ២០២៦ “My First Stock 2026” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩-២០ ខែធ្នូ ឆ្នាំ២០២៦ ក្នុងគោលបំណងលើកទឹកចិត្តដល់ក្រុមហ៊ុន និងតួអង្គពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍន៍វិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២៦។ កិច្ចប្រជុំនេះមានការចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ប្រកបដោយកិច្ចសហការខ្ពស់ និងបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា។

https://www.facebook.com/share/p/1KHQ3dCkc7/?mibextid=wwXIfr

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.

🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
🌐 | X(Twitter)
👁 126 сегодня в 06:14
Открыть пост ↗
[English Below]
===============
និយ័តករមូលបត្រកម្ពុជា សូមជូនកម្រងវីដេអូនៃកិច្ចពិភាក្សាទី៣ ស្ដីពី «ការអភិវឌ្ឍ និងការត្រួតពិនិត្យទ្រព្យឌីជីថលនៅកម្ពុជា» នៅក្នុងវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញ។
 
The Securities and Exchange Regulator of Cambodia is pleased to share video of the 3rd Panel Discussion on “The Development and Supervision of Digital Asset in Cambodia” in the Dissemination Forum on Achievements of the Non-Bank Financial Services Authority in the First Mandate and the Annual Securities Conference 2026, on September 29, 2026, at Sokha Phnom Penh Hotel.

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.

🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
🌐 | X(Twitter)
👁 357 ↻ 1 сегодня в 04:32
Открыть пост ↗
ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានអញ្ជើញ ជាអធិបតីក្នុងកម្មវិធី បើកសិក្ខាសាលាស្ដីពី "ការពង្រឹងអនុលោមភាពរបស់ក្រុមហ៊ុនធ្វើអាជីវកម្ម ឧបករណ៍និស្សន្ទ"។

[English Below]
=============
នៅព្រឹកថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. បានអញ្ជើញ ជាអធិបតីក្នុងកម្មវិធី បើកសិក្ខាសាលាស្ដីពី "ការពង្រឹងអនុលោមភាពរបស់ក្រុមហ៊ុនធ្វើអាជីវកម្ម ឧបករណ៍និស្សន្ទ" ដែលសហការរៀបចំដោយ ន.ម.ក. និង សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា។

https://www.facebook.com/share/p/1K8tqj7nsP/?mibextid=wwXIfr

*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖

បណ្តាញសង្គមរបស់ ន.ម.ក.

🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
🌐 | X(Twitter)
👁 531 вчера в 08:58