Телеграм

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

@mocnewsfeed Общие новости и СМИ
РКН: проверяем Не иноагент
សូមស្វាគមន៍មកកាន់តេលេក្រាមផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម

សម្រាប់ព័ត៌មានបន្ថែម៖
• Facebook: https://www.facebook.com/moc.gov.kh
• X Account: https://twitter.com/MoCCambodia
• Website: https://www.moc.gov.kh

Статистика обновлена 14.11.2026 в 10:48 · 2 просмотра страницы · Хотите больше просмотров?

Подписчики26 947
Охват поста2 301 9% от подписчиков
ERR за месяц8,54%
ERR за 24 часа7,69%

Динамика за 30 дней

Рекламные публикации

Рекламных публикаций не найденоЗа последнее время мы не нашли на площадке ни одного рекламного поста.

Последние публикации

Все посты канала →
Открыть пост ↗
ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចជំនួបពិភាក្សាជាមួយគណៈប្រតិភូសមាគមផលិតម្សៅមីខេត្តតៃនិញ ប្រទេសវៀតណាម ស្តីពី «ការធ្វើពាណិជ្ជកម្មដំឡូងមីរវាងកម្ពុជា និងវៀតណាម»
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចជំនួបពិភាក្សាជាមួយគណៈប្រតិភូសមាគមផលិតម្សៅមីខេត្តតៃនិញ ប្រទេសវៀតណាម ស្តីពី «ការធ្វើពាណិជ្ជកម្មដំឡូងមីរវាងកម្ពុជា និងវៀតណាម» ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញនៃក្រសួងពាណិជ្ជកម្ម សហព័ន្ធដំឡូងមីកម្ពុជា ធនាគារ អឹមប៊ី (ខេមបូឌា) ម.ក ព្រមទាំងគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ជាច្រើនរូប។

កិច្ចប្រជុំពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ លើការនាំចេញដំឡូងមីកម្ពុជាទៅកាន់ប្រទេសវៀតណាម តាមរយៈការកំណត់យថាប្រភេទដំឡូងមីឱ្យបានច្បាស់លាស់ និងការរៀបចំទីកន្លែងប្រគល់-ទទួលកសិផលនៅតាមច្រកព្រំដែន ជាពិសេសផ្តល់ទំនុកចិត្តដល់កសិករកម្ពុជា និងរោងចក្រកែច្នៃម្សៅមីវៀតណាម អំពីគុណភាព និងស្ថិរភាពនៃការផ្គត់ផ្គង់ដំឡូងមី ដើម្បីធានាបាននូវតម្លាភាព ភាពយុត្តិធម៌ និងស្ថិរភាពទីផ្សារសម្រាប់ភាគីទាំងសងខាង៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)
👁 728 ❤ 5 ↻ 4 сегодня в 05:31
Открыть пост ↗
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Mihai ANDRITOIU កុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសរូម៉ានី និងជាប្រធានប្រតិបត្តិនៃសមាគមជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ អមដោយគណៈប្រតិភូធុរកិច្ចរូម៉ានី
...
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Mihai ANDRITOIU កុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសរូម៉ានី និងជាប្រធានប្រតិបត្តិនៃសមាគមជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ អមដោយគណៈប្រតិភូធុរកិច្ចរូម៉ានី ក្នុងគោលបំណងពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាព និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ការស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់ការបើកច្រកទីផ្សារ និងការជំរុញការនាំចេញ ការស្វែងយល់អំពីតម្រូវការទីផ្សារ និងផលិតផលពាណិជ្ជកម្មរបស់រូម៉ានី ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម ការតភ្ជាប់ធុរកិច្ច និងការស្វែងរកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានបង្ហាញអំពីការគាំទ្រ និងការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ធុរជន និងវិនិយោគិនរូម៉ានី ដែលមានបំណងស្វែងរកឱកាសធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា សំដៅជំរុញការតភ្ជាប់វិស័យឯកជន និងប្រែក្លាយសក្តានុពល និងកាលានុវត្តភាពឱ្យទៅជាផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ៕
---
Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, received a courtesy call from Mr. Mihai ANDRITOIU, Honorary Consul of the Kingdom of Cambodia to Romania and Executive President of the Association for the Promotion of International Commerce and Economy, Accompanied by a Romanian Business Delegation
...
(Phnom Penh): On the afternoon of Thursday, 12 November 2026, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, received a courtesy call from Mr. Mihai ANDRITOIU, Honorary Consul of the Kingdom of Cambodia to Romania and Executive President of the Association for the Promotion of International Commerce and Economy, accompanied by a Romanian business delegation, to discuss ways to strengthen and expand trade and economic cooperation between the two countries.

During the meeting, the two sides exchanged views on the progress of bilateral trade relations, explored new opportunities for market access and export promotion, discussed Romanian products and commercial interests, and identified ways to strengthen business-to-business cooperation through trade facilitation, business connectivity, and potential areas for future cooperation.

On that occasion, Her Excellency Secretary of State reaffirmed the Ministry of Commerce's full support and readiness to coordinate and assist Romanian businesspeople and investors seeking business and investment opportunities in Cambodia, with the aim of promoting private-sector connectivity and translating potential and opportunities into economic benefits for both countries.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)
👁 823 ❤ 2 ↻ 1 сегодня в 04:31
Открыть пост ↗
ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់ នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វ៊ីលីពីន
...
(ម៉ានីល, ហ្វ៊ីលីពីន)៖ នារសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់ (High-Level Dialogue on Regional Payment Connectivity) ដែលរៀបចំដោយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ABAC) នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វ៊ីលីពីន។

នៅក្នុងកិច្ចសន្ទនានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីបទពិសោធ និងវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់បាគង (Bakong) និងការពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន KHQR ព្រមទាំងបានស្នើឡើងនូវអាទិភាពសំខាន់ៗមួយចំនួន ដើម្បីជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់អាស៊ានឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស៕
---
His Excellency PICH Rithi, Secretary of State of the Ministry of Commerce, Delivers a Keynote Address at the High-Level Dialogue on Regional Payment Connectivity in Manila, Philippines
...
(Manila, Philippines): On the afternoon of Friday, 13 November 2026, His Excellency PICH Rithi, Secretary of State of the Ministry of Commerce, delivered a keynote address at the High-Level Dialogue on Regional Payment Connectivity, organized by the ASEAN Business Advisory Council (ABAC) in Manila, Republic of the Philippines.

During the dialogue, His Excellency Secretary of State highlighted Cambodia’s experience and progress in developing the Bakong Payment System and expanding cross-border KHQR linkages, while proposing key priorities to accelerate and enhance regional payment connectivity across ASEAN.
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)
👁 936 ❤ 6 ↻ 1 сегодня в 03:48