Телеграм

ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Legal Council of Ministry of Economy and Finance

@lcmef Право и юриспруденция
РКН: проверяем Не иноагент
បណ្តាញ Telegram របស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកព័ត៌មាន សកម្មភាព និងសមិទ្ធផល របស់ក្រុមប្រឹក្សានីតិកម្ម និងឯកសារផ្សេងៗទាក់ទងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សូមអរគុណ។

Статистика обновлена 14.11.2026 в 23:43 · 1 просмотр страницы · Хотите больше просмотров?

Подписчики5 513
Охват поста1 065 19% от подписчиков
ERR за месяц19,32%
ERR за 24 часа12,35%

Динамика за 30 дней

Рекламные публикации

Рекламных публикаций не найденоЗа последнее время мы не нашли на площадке ни одного рекламного поста.

Последние публикации

Все посты канала →
Открыть пост ↗
លិខិតថ្លែងអំណរគុណរបស់សម្ដេចព្រះមហាអរិយវង្ស ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
----------
លិខិតថ្លែងអំណរគុណរបស់សម្ដេចព្រះមហាអរិយវង្ស ព្រះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យព្រះសីហនុរាជ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានចូលរួមធ្វើជាវាគ្មិនក្នុងពិធីបាឋកថាក្រោមប្រធានបទ “នីតិវិជ្ជានិងទស្សនវិជ្ជាតាមបែបទំនៀមខ្មែរ” នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ ទន្ទឹមនេះ សម្ដេចព្រះមហាអរិយវង្ស ក៏បានប្រគល់ជូននូវ ព្រះពុទ្ធរូប ជូនដល់ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ដើម្បីទុកជាទីសការៈបូជា និងជាម្លប់ដ៏ត្រជាក់ត្រជុំ។
👁 522 👏 1🙏 1 13 ноября
Открыть пост ↗
សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”
-———
នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា គ.ស. ២០២៦ ដោយអនុវត្តតាមឱវាទដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម បានដឹកនាំក្រុមការងាររៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្នាដៃនីតិសាស្ត្ររបស់ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ជូនពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ សិក្ខាសាលានេះមានការនិមន្តចូលរួមដ៏ខ្ពង់ខ្ពស់ពី សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះសាកលវិទ្យាធិការរង និងមន្ត្រីសង្ឃ ព្រមទាំងមានការចូលរួមពីព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សមណនិស្សិត និងនិស្សិត សរុបប្រមាណ ២៥០ អង្គ/នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖
១. ផ្សព្វផ្សាយចំណេះដឹងអំពីកិច្ចការច្បាប់ និងចែករំលែកស្នាដៃនីតិសាស្ត្រ ដើម្បីរួមចំណែកពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅកម្ពុជា។
២. លើកកម្ពស់ការសិក្សាស្វែងយល់អំពីទំនាក់ទំនងរវាងច្បាប់ យុត្តិធម៌ និងព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ ព្រមទាំងបង្ហាញពីមូលដ្ឋានគំនិត និងគុណតម្លៃនៃទស្សនវិជ្ជាច្បាប់ខ្មែរបែបទំនៀម ដែលបានវិវត្តឆ្លងកាត់សម័យកាលនានា។ ជាពិសេស គឺការលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តប្រកាន់ខ្ជាប់យុត្តិធម៌ សុចរិតភាព ការជៀសវាងអគតិធម៌ទាំង ៤ប្រការ និងការផ្សារភ្ជាប់គោលការណ៍ធម៌ពុទ្ធសាសនាជាមួយការអនុវត្តច្បាប់ក្នុងសង្គមសម័យទំនើប ដើម្បីរួមចំណែកថែរក្សា និងលើកតម្កើងមរតកនីតិសាស្ត្រខ្មែរ ព្រមទាំងជំរុញការយកគុណតម្លៃទាំងនេះមកធ្វើជាមូលដ្ឋានគំនិតក្នុងការកសាងសង្គមប្រកបដោយយុត្តិធម៌ សីលធម៌ និងនីតិរដ្ឋ។

ជាមួយគ្នានេះ ក្នុងអំឡុងពេលដំណើរការសិក្ខាសាលា សិក្ខាកាមបានបង្ហាញការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ស្តាប់បទបង្ហាញ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការសួរសំណួរយ៉ាងផុសផុលជុំវិញប្រធានបទពាក់ព័ន្ធ “នីតិវិជ្ជា និងទស្សនវិជ្ជាតាមបែបទំនៀមខ្មែរ”។

គួរបញ្ជាក់ផងដែរថា ការសិក្សាស្វែងយល់អំពីនីតិវិជ្ជា និងទស្សនវិជ្ជាតាមបែបទំនៀមខ្មែរ ពិតជាមានសារៈសំខាន់ក្នុងការជួយឱ្យសិក្ខាកាមយល់ដឹងអំពីឫសគល់នៃគំនិតច្បាប់ខ្មែរ ស្គាល់តម្លៃប្រវត្តិសាស្ត្រ និងគុណតម្លៃផ្នែកសីលធម៌ ព្រមទាំងចេះពិចារណា និងវាយតម្លៃដោយប្រុងប្រយ័ត្នថា តើគោលគំនិត និងមេរៀនណាខ្លះអាចយកមកធ្វើជាប្រភពចំណេះដឹងសម្រាប់ការសិក្សាស្រាវជ្រាវ និងជាមូលដ្ឋានគំនិតសម្រាប់ការអភិវឌ្ឍប្រព័ន្ធច្បាប់ខ្មែរនាពេលបច្ចុប្បន្ន ដោយស្របតាមបរិបទសង្គម និងគោលការណ៍នីតិរដ្ឋ។
👁 807 ❤ 3👏 1🙏 1 ↻ 3 13 ноября