Телеграм

និយ័តករបរធនបាលកិច្ច Trust Regulator

@trustregulator Право и юриспруденция
РКН: проверяем Не иноагент
អាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅក្នុងប្រទេសកម្ពុជា

Статистика обновлена 14.11.2026 в 21:38 · 2 просмотра страницы · Хотите больше просмотров?

Подписчики7 954
Охват поста629 8% от подписчиков
ERR за месяц7,91%
ERR за 24 часа7,24%

Динамика за 30 дней

Рекламные публикации

Рекламных публикаций не найденоЗа последнее время мы не нашли на площадке ни одного рекламного поста.

Последние публикации

Все посты канала →
Открыть пост ↗
ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសុក្រ ២-៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងចាត់តាំងពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ឯកឧត្តម ណី សាកល អគ្គនាយករងនៃ ន.ប.ធ. អមដោយលោក ចេស ចាន់ដេត ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យានៃនាយកដ្ឋានកិច្ចការទូទៅ និងកញ្ញា ឈុនឆុំ រ័ត្ននីកា មន្ត្រីនៃការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍ទីផ្សារនៃនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងសហប្រតិបត្តិការ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលបច្ចេកវិទ្យាហិរញ្ញវត្ថុអាស៊ាន-សហភាពអឺរ៉ុប Finweek KL 2026 លើកទី១១ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសម្ពោធច្រកតភ្ជាប់វិនិយោគបច្ចេកវិទ្យាហិរញ្ញវត្ថុ អាស៊ាន-សហភាពអឺរ៉ុប (ASEAN–EU Investment Gateway) ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់ក្នុងការបង្កើតយន្តការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីលើការវិនិយោគនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៃតំបន់អាស៊ាន និងសហភាពអឺរ៉ុប។ ប្រធានបទសំខាន់ៗផ្សេងទៀតរួមមាន៖ ការបំប្លែងទ្រព្យសកម្មរូបវន្តទៅជាទ្រព្យសកម្មនិម្មិតឌីជីថល (Asset Tokenisation) ការគ្រប់គ្រងនិងថែរក្សាទ្រព្យសកម្មឌីជីថល (Digital Asset Custody) ការចុះអនុស្សរណ:នៃការយោគយល់គ្នា (MoU) រវាងសមាគមបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា (Cambodian Association of FinTech-CAFT) និងសមាគមន៍ FinTech នៃបណ្តាប្រទេសចំនួន៩។
ក្នុងឱកាសនេះ ឯកឧត្តម ណី សាកល អគ្គនាយករងនៃ ន.ប.ធ. ត្រូវបានអញ្ជើញជាវាគ្មិនក្នុងកិច្ចប្រជុំពិភាក្សារវាងនិយ័តករ (Regulators’ Table) ដែលផ្តោតលើបទប្បញ្ញត្តិសម្រាប់ការបំប្លែងទ្រព្យសកម្មទៅជាទ្រព្យសកម្មនិមិត្តឌីជីថល, បទពិសោធន៍នៃការអនុវត្ត MiCA, ការទូទាត់រូបិយប័ណ្ណឌីជីថលឆ្លងដែនរបស់ធនាគារកណ្តាល និងការត្រួតពិនិត្យ Stablecoins ដែលជាប្រធានបទមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍនិងការត្រួតពិនិត្យវិស័យហិរញ្ញវត្ថុឌីជីថលក្នុងតំបន់។
ចំណុចសំខាន់នៃកិច្ចប្រជុំ គឺជា​ការធ្វើ​ជាសាក្សី និងពិធីចុះ MoU ស្តីពីការបង្កើតច្រកតភ្ជាប់អាស៊ាន-សហភាពអឺរ៉ុប (EU-ASEAN Founding Memorandum) ដោយមានការចូលរួមចុះហត្ថលេខាពីសមាគមបច្ចេកវិទ្យាហិរញ្ញវត្ថុជាតិនៃប្រទេសចំនួន ៩ មកពីតំបន់អឺរ៉ុប និងអាស៊ាន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ តាមរយៈសមាគម CAFT។
នាថ្ងៃទី២នៃកម្មវិធី, គណៈប្រតិភូក៏បានអញ្ជើញចូលរួមដំណើរទស្សនកិច្ចសិក្សានៅតំបន់ហិរញ្ញវត្ថុអន្តរជាតិ Tun Razak Exchange (TRX) ដើម្បីស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ប្រព័ន្ធអេកូឡូស៊ីធុរកិច្ច សេវាកម្មធនាគារឌីជីថល និងបរិយាកាសគាំទ្រដល់ការវិនិយោគ និងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ។ ដំណើរទស្សនកិច្ចនេះ បានផ្តល់ឱកាសដល់គណៈប្រតិភូក្នុងការស្វែងយល់ពីបទពិសោធន៍របស់ប្រទេសម៉ាឡេស៊ីក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងការតភ្ជាប់សេវាកម្មហិរញ្ញវត្ថុជាមួយបច្ចេកវិទ្យាឌីជីថល។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
👁 242 ↻ 1 вчера в 08:33
Открыть пост ↗
នាថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងជាប្រធានគ្រប់គ្រងគម្រោងនៃគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សមាសភាគទី១, មន្រ្តីជំនាញ និងទីប្រឹក្សាជាតិ របស់គម្រោង ACSEP-PIU1 រួមមាន លោក ណង សេរីវុធ ប្រធានស្ដីទីផ្នែកប្រតិបត្តិការ, លោក សួន សុភា អនុប្រធានក្រុមទីប្រឹក្សាគម្រោង ACSEP-PIU1 និងសហការី បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោង និងពិនិត្យលើខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា (MOU) ពាក់ព័ន្ធនឹងលទ្ធផលបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) (Wrap-up Meeting) ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង ACSEP និងលោក ឡុង ពិសិដ្ឋ មន្ត្រីជាន់ខ្ពស់គ្រប់គ្រងគម្រោង តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារតេជោសន្តិភាព។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីតំណាងអង្គភាពអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF-PIU2) អង្គភាពអនុវត្តគម្រោងនៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមទីប្រឹក្សាគាំទ្របច្ចេកទេស AVCC។ ដោយឡែក តំណាងអង្គភាពអនុវត្តគម្រោងនៅតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត បានចូលរួមតាមប្រព័ន្ធអនឡាញ (Zoom Meeting)។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
👁 238 ❤ 1 ↻ 1 вчера в 08:25
Открыть пост ↗
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) មានកិត្តិយសសូមជម្រាប​ជូនដំណឹងដល់សាធារណជន និងបុគ្គលពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ទាំងអស់ជ្រាបថា៖ ក្រុមហ៊ុន អឺរ៉ាស៊ា អ៊ិនធើណេសិនណល អ៊ែសេត អឹព្រេហ្សល ឯ.ក ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ​ធ្វើជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានក្នុងវិស័យបរធនបាលកិច្ច។
***
The Trust Regulator is honor to inform the public and the relevant persons in trust sector that the EURASIA INTERNATIONAL ASSET APPRAISAL CO., LTD. has obtained an accreditation from the Trust Regulator as the valuation company in the trust sector by meeting all requirements accordance with the law and related regulations in trust sector.

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
👁 670 ↻ 3 12 ноября